សិល្បៈជាតិ​៖ ត្បិត​ថា​ព្រឹត្តិការណ៍​តន្ត្រី​ K-Pop ដ៏ធំ​ដើម្បីផ្សព្វផ្សាយ​ពី​តន្ត្រី​ និង​វប្បធម៌របស់​កូរ៉េ នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ហើយ តាំង​ពី​ចុង​សប្ដាហ៍មុន​ ប៉ុន្តែ​តារា​ចម្រៀង​ Mina នៅ​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​និង​មជ្ឈដ្ឋាន​មហាជន​កោត​សរសើរ​ ចំពោះ​សមត្ថភាព​ ក៏ដូច​ជា​ទេពកោសល្យ​សម្ដែង​របស់​នាង​ដដែល។

យុវតី​ដែល​ល្បីល្បាញ​ផ្ដើម​ពី​ជា​ Influencer និង​ពិធីការិនី រូបនេះ​បាន​ហក់​ចូល​ជា​តារា​ចម្រៀង និង​កំពុងតែ​ជោគជ័យ​នៅ​ក្នុង​ផលិតកម្ម​ K’ve entertainment ដែល​ជា​ផលិតកម្ម​ផ្ដោត​ជា​ ចម្បង​ទៅ​លើ​ចម្រៀង​បែប​យុវវ័យ មាន​រសជាតិ​បែប K-Pop។

ត្រលប់​មក​ការ​សម្ដែង​របស់​ Mina កន្លង​ទៅ​នៅ​ក្នុង​កម្មវិធី K-Pop World Festival 2024 ដែល​កញ្ញា​បាន​យក​មក​បង្ហោះ​ខ្លីលើ​ផេក​ផ្ទាល់​ខ្លួន​ កំពុង​តែ​ទទួល​បាន​ការ​សរសើរ​ពី​ហ្វេន​ទាំង​ក្មេង​និង​ចាស់​ ដោយ​ក្នុង​នោះ​សូម្បី​តែ​ម្ចាស់​ប្រេន​ កាហ្វេដូង អ្នក​នាង​ សុទ្ធ បញ្ចការ ក៏​ចេញ​មក​សរសើរ​ព្រម​ទាំង​ទទួល​ស្គាល់​ដោយ​មិ​​ន​លាក់លៀម​ថា​ខ្លួន​គឺជា​អ្នក​គាំទ្រ​របស់​ខ្លួន​កញ្ញា​ Mina ម្នាក់​ដែរ ដោយ​អ្នក​នាង​បាន​ លើក​ឡើង​បែប​នេះ​ថា​៖ «She is the first girl that I rate 8/10 on k pop song ! She talented» ឬ​​ អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​៖ «នាង​គឺជា​ក្មេង​ស្រី​ដំបូង​ ដែល​ខ្ញុំ​ហ៊ាន​ផ្ដល់​ពិន្ទុ​ ៨/១០ សម្រាប់​បទ​ចម្រៀង​ K-Pop នាង​គឺជា​ក្មេងស្រី​មាន​ទេពកោសល្យ​ម្នាក់​»

Mina គឺជា​អ្នក​ចម្រៀង​ដ៏មាន​សមត្ថភាព​ ដែល​លើស​ពី​គ្រាន់​តែ​ច្រៀង​ សម្ដែង និង​រាំ​ជា​ក្បាច់​ប្លែក​ៗ​ ដែល​ធ្វើ​ឱ្យ​មាន​អ្នក​គាំទ្រ​ជាច្រើន​ ត្រូវតែ​សរសើរ​របស់​យុវតីដ៏ប៉ិន​ប្រសប់​របស់​កម្ពុជា​រូប​នេះ៕

Share.