ក្រុមគោព្រៃជំទង់កម្ពុជា បន្តធ្វើបានល្អពោលគឺបានប្រកួតស្មើគ្នាជាមួយក្រុមវៀតណាម អាយុក្រោម១៦ឆ្នាំ ដែលជាជំនួបក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Boys Championship ឆ្នាំ២០២៤ បន្តក្តីរំពឹងទៅវគ្គ៤ក្រុមចុងក្រោយ។

ឆ្លងកាត់២ប្រកួតរបស់ក្រុមកម្ពុជា គឺឈ្នះ១ និងស្មើ១ មានតែ៤ពិន្ទុ ខណៈក្រុមកម្ពុជា គឺនៅសល់១ប្រកួតក្នុងដៃ ពោលគឺត្រូវប៉ះក្រុមកូនពៅប៊្រុយណេ អាយុក្រោម១៦ឆ្នាំ៕

Share.