ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ អស់ឱកាស​ទៅប្រកួត​ជុំផ្ដាច់ព្រ័ត្រ ពាន​រង្វាន់​បាល់​ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅ​ប្រទេសឥណ្ឌូនេស៊ី ក្រោយ​ចាញ់​វៀតណាម នៅទឹក​ដី​ប្រទេស​ថៃហើយ កាល​ពីល្ងាច​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុង​កម្មវិធីប្រកួត វគ្គជម្រុះ Southeastern ZONE រវាង ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បាន​ចាញ់​ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម២០ឆ្នាំ ក្នុង​លទ្ធផល ៣សិតទល់និង២ នៅ​កីឡដ្ឋាន NAKHON PATHOM GYM ប្រទេសថៃ។

ក្នុងការប្រកួត​ក្រុម​យុវជនកម្ពុជា ធ្វើ​បាន​យ៉ាងល្អនៅសិតទី១ ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២៥-២១ តែនៅសិតទិ២ វៀតណាម​បាន​វាយ​បក​យក​ឈ្នះវិញក្នុង​លទ្ធផល ២៥-១៦ លុះដល់សិតទី៣ កម្ពុជា ឈ្នះ ក្នុង​លទ្ធផល ២៥-២០ និងនៅ​សិតទី៤ វៀតណាម បន្តវាយ​បក​យក​ឈ្នះក្នុង​លទ្ធផល ២៥-២២ និងនៅសិតកាត់​សេក្ដី វៀតណាម​ បានយក​ឈ្នះ​កម្ពូជាក្នុង​លទ្ធផល ១៥-៥។

លទ្ធផលចប់ការប្រកួត៖

ដូច​នេះ​ក្រុម U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែល​មាន​ក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺ​ការ​ប្រកួត​ជម្រុះ​រវាង U20 កាហ្សាក់ស្ថាន (តំបន់​អាស៊ី​កណ្តាល)។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ​ពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ AVC 22ND Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេស​ឥណ្ឌូ​ណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

Share.