ក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni បានយកឈ្នះឈីលី ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន MetLife នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ពូល A នៃព្រឹត្តិការណ៍ Copa América ២០២៤។

ដូច្នេះអាហ្សង់ទីន កក់កៅអីវគ្គ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីឈ្នះ២ប្រកួតជាប់ៗគ្នា៖

  • អាហ្សង់ទីន ២-០ កាណាដា
  • ឈីលី ០-១ អាហ្សង់ទីន។

ប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺត្រូវជួបជាមួយ ប៉េរូ នៅកីឡដ្ឋាន Hard Rock ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ព្រឹក។

ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ខណ:មាន១៦ប្រទេសចូលរួមប្រកួត។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក៕

Share.