ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទ.លួចមានស្ថានទម្ងន់ទោស ឆបោក ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។

ជនសង្ស័យ ទី១.ឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅ សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ខូវ រច្ចនា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងទី៣.ឈ្មោះ ជ្រឹង វេហា ហៅ ភោគ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។

ហេតុការណ៍ ចាប់ដាក់ខ្នោះដៃប្លន់យកទូរស័ព្ទដៃ និងម៉ូតូ កើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចផ្ទះចាំចំការ ផ្លូវទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ មានជនរងគ្រោះ១.ឈ្មោះ សាន ពិសី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២.ឈ្មោះ ចាន់ ផលលិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ ស្នាក់នៅវត្តកំពង់ក្ដុល ស្ថិតនៅភូមិម្មិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន១.ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HU-2504 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ។២.ខ្ចោះដៃចំនួន២។ ៣.កាត ប៉ូលិស (ក្លែងក្លាយ) ឈ្មោះ វី សុភាវ៉ាន់ ចំនួន១ ៤.កាតប៉ូលិស (ក្លែងក្លាយ) ឈ្មោះ ខូវ រច្ចនា ចំនួន១ ។៤.ប័ណ្ណ សសើរឈ្មោះ វី សុភាវ៉ាន់ ចំនួន១។៥.ឯកសណ្ឋានឈុតពណ៌ខៀវផ្លាកឈ្មោះ វី សុភាវ៉ាន់ ចំនួន១ ៦.ឯកសណ្ឋានពណ៌ទឹកដោះគោ ពាក់សក្តិ៤ របស់ឈ្មោះ វី សុភាវ៉ាន់ ចំនួន១ ៧.ប័ណ្ណសរសើរឈ្មោះ បាន វិចិត្រ ចំនួន១ ៨.ទូរស័ព្ទដៃម៉ាក Tecno Spark ចំនួន២គ្រឿង ៩.លិខិតសូមបម្រើការងារឈ្មោះ ចឹង វេហា ចំនួន ១សន្លឹក ១០.ដីកាចាប់ខ្លួនមួយចំនួន, ១១.កាបូបស្ពាយពណ៌ខ្មៅចំនួន០១ របស់ជនសង្ស័យ ៕

អត្ថបទ៖ ចតុមុខ

Share.