ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្របពេលនៅសល់៤គូទៀត មុនបញ្ចប់វគ្គជម្រុះតាមពូល។

៤គូចុងក្រោយនៅរាត្រីថ្ងៃទី២៦ ឈានចូលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤៖

  • ម៉ោង ១១:០០យប់ ស្លូវ៉ាគី ប៉ះ រូម៉ានី នៅកីឡដ្ឋាន Waldstadion
  • ម៉ោង ១១:០០យប់ អ៊ុយក្រែន ប៉ះ បែលហ្សិក នៅកីឡដ្ឋាន MHPArena
  • ម៉ោង ២:០០រំលងអធ្រាត្រ ហ្សកហ្ស៊ី ប៉ះ ព័រទុយហ្គាល់ នៅកីឡដ្ឋាន Arena AufSchalke
  • ម៉ោង ២:០០រំលងអធ្រាត្រ សាធារណរដ្ឋឆេក ប៉ះ ទួរគី នៅកីឡដ្ឋាន Volksparkstadion។

៩ប្រកួត កក់កៅអីវគ្គ១៦ក្រុមចុងក្រោយរួមមានដូចជា៖

អាល្លឺម៉ង់
ស្វីស
អេស្ប៉ាញ
អ៊ីតាលី
អង់គ្លេស
ដាណឺម៉ាក
អូទ្រីស
បារាំង
ព័រទុយហ្គាល់។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.