ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ខណ:មាន១៦ប្រទេសចូលរួមប្រកួត។

ស្របពេលកីឡាករ Lautaro Martínez របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បន្តឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ Top Scorers បណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ Copa América ឆ្នាំ២០២៤ ក្រោយរកបាន២គ្រាប់ សម្រាប់ការបង្ហាញខ្លួន២លើក។

ចំណែកឯក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោមការដឹកនាំរបស់លោក Lionel Scaloni បានយកឈ្នះឈីលី ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន MetLife នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ពូល A កក់កៅអីវគ្គ៨ក្រុមចុងក្រោយមុនគេ បន្ទាប់ពីឈ្នះ២ប្រកួតជាប់ៗគ្នា។

លទ្ធផល២ប្រកួត របស់ក្រុមជម្រើសជាតិអាហ្សង់ទីន៖

  • អាហ្សង់ទីន ២-០ កាណាដា
  • ឈីលី ០-១ អាហ្សង់ទីន។

តារាងចំណាត់ថ្នាក់ពូល A៖

ប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺត្រូវជួបជាមួយ ប៉េរូ នៅកីឡដ្ឋាន Hard Rock ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០ព្រឹក។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក៕

Share.