កណ្ដាល ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកស្អាង បង្ក្រាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀនចំនួន២០កញ្ចប់ និងសម្ភារៈមួយចំនួន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ អូន ស៊ីវឃុន ភេទប្រុស អាយុ៣៧ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន១៩កញ្ចប់ និងសម្ភារៈមួយចំនួន ។ ទី២ ឈ្មោះ ហេង សុខហៀង ភេទប្រុស អាយុ២០ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន១កញ្ចប់ធំ, និងសម្ភារៈមួយចំនួន ។

តាមអាវុធហត្ថបានឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន កម្លាំងបង្ក្រាបចាប់ជាក់ស្តែង ឃាត់ខ្លួនបាន២នាក់ ថ្នាំញៀនចំនួន២០កញ្ចប់ រួចនាំយកទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.