កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន​ខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ២៦​ មិថុនា​ ២០២៤​ ក្នុងខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់។  ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា និងមិនមានការយោគយល់ និងលើកលែង ជាដាច់ខាតចំពោះករណីល្មើសមួយនេះ ។

ឯកឧត្តម នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណា លូកដៃចូលអន្តរាគមន៍ក្នុងបទល្មើសគ្រឿងញៀននេះ ។គួរបញ្ជាក់ថា គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញនាពេលនេះមាន ចំនួនជាង​ ៣,៧គីឡូក្រាម ដែលប្រព្រឹត្តទៅនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ៕

អត្ថបទ៖ អាចារ្យលាក់

Share.