បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ «រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់និងលើកកម្ពស់ ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន» និងបានដុតបំផ្លាញចោលគ្រឿងញៀនចំនួន ២២,២៥២.១០ ក្រាម (ជាង២២គីឡូក្រាម) នៅទីព្រលានយន្តហោះវាលបែកចានបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមពីតំណាងសាលាឧទ្ធរណ៍បាត់ដំបង ឯកឧត្តមប្រធានសាលាដំបូងខេត្តសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕

អត្ថបទ៖ ចតុមុខ

Share.