កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធ ដោយគ្មានច្បាប់អនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៦:២០នាទី
ស្ថិតនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។


ជនសង្ស័យចំនួន ០៣នាក់៖ ទី១.ឈ្មោះ យ៉េន ករុណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី២.ឈ្មោះ ហួត ម៉េងហួរ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទី៣.ឈ្មោះ ហ៊ិន ម៉េងស្រ៊ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការណ៍នេះដែរ កម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាង មានដូចជា កាំភ្លើងកែច្នៃធ្វើអំពីឈើ ចំនួន ០២ដើម , ដាវផ្លែដែក ចំនួន ០២ដើម, វិទ្យុទាក់ទងចំនួន ០៣គ្រឿង, ទូរស័ព្ទដៃចំនួន ០៥គ្រឿង, ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានឮសំឡេងផ្ទុះអាវុធ នៅចំណុចផ្ទះឈ្មោះ ហ៊ិន ម៉េងស្រ៊ាន់ បន្ទាប់មកកម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងផ្នែកនគរបាលគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍ពុកឫស្សី បានចុះទៅស្រាវជ្រាវនៅផ្ទះជនសង្ស័យភ្លាម ឈានទៅដល់ការឃាត់ ជនសង្ស័យទាំងបីនាក់ខាងលើ ដែលកំពុងប្រើប្រាស់សារធាតុញៀន បញ្ជូនជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធីតែម្តង៕

អត្ថបទ៖ កណ្តាល

Share.