សិល្បៈជាតិ៖ ក្នុងចំណោមបេក្ខភាពខ្លាំងៗ អ្នកនាង ប្រាសាទ ដាវីន គឺបេក្ខភាពមួយរូបដែលត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ និងដាក់ក្ដីសង្ឃឹមខ្លាំងជាងគេ ក្នុងការចូលទៅបើកទ្វារចក្រវាលនៅលើឆាកអន្តរជាតិ។ អ្នកនាងបំណងប្រាថ្នាចង់តំណាងឱ្យកម្ពុជានៅលើឆាក Miss Universe។

បន្ទាប់ពីបានឆ្លងកាត់វគ្គ Casting Call Top5 អ្នកនាង ប្រាសាទដាវីន ត្រូវបានប្រកាសជាបេក្ខភាពផ្លូវការថា ៖ «ឈានជើងដើរលើវិថីសិល្បៈតាំងពីអាយុ១៣ឆ្នាំ ប្រាសាទ ដាវីន បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យមួយនេះ ជាពិសេសការបង្ហាញម៉ូដ។ ពីមួយពេលទៅមួយពេល នាងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ រហូតធ្វើឲ្យខ្លួនក្លាយជាស្ត្រីដ៏រឹងមាំ និងមានឥទ្ធិពលម្នាក់ ទាំងក្នុងការងារសិល្បៈ ការងារផ្ទាល់ខ្លួន និងការងារសង្គម។

ជាតារាបង្ហាញម៉ូដ ជាអ្នកជំនួញ ជាអ្នកដឹកនាំកម្មវិធី ជាម្ដាយ ជាអ្នកធ្វើការស្ម័គ្រចិត្ត ជាទូតសុច្ឆន្ទៈ -ល- ដាវីនគឺជាឧទាហរណ៍ជាក់ស្ដែងនៃពាក្យថា “ស្ត្រីអាចធ្វើបានគ្រប់យ៉ាង”។ យ៉ាងណាក៏ដោយ នៅមានរឿងមួយទៀតដែលសុភាពស្ត្រីរូបនេះប្រាប់ថាមិនទាន់បានសម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្កវាឡ!»

អ្នកនាងមានសាវតាធ្លាប់ឈ្នះមកុដលំដាប់រងនៅក្រៅប្រទេសក្នុងកម្មវិធី Universal Women បន្តមកក៏ក្លាយជាអ្នកដឹកនាំកម្មវិធី Mister Friendship Cambodiaនិងបានរៀបចំការប្រកួតកម្មវិធី Miss Supranational Cambodia 2023 កម្មវិធីអន្តរជាតិ Universal Women Cambodia 2023 នៅក្នុងប្រទេសកម្ពុជា។

គួររំលឹកផងដែរថា មុនចូលមកប្រឡូកក្នុងវិស័យបវរកញ្ញា អ្នកនាង ដាវីន ធ្លាប់ប្រគួត Freshie Girl ឆ្នាំ២០០៥ ដែលទទួលបានចំណាត់ថ្នាក់លេង៣ នៃជំនាន់ទី៤។ ក្រោយមកអ្នកម្ដាយកូនមួយរូបនេះវិឌ្ឍន៍ខ្លួនជា តារាសម្ដែង Model ពិធីការិនីទូតសុឆន្ទៈអង្គការជួយការងារជួយសង្គមច្រើននិងពូកែទំនាក់ទំនងល្អ ប៉ិនប្រសព្វផ្នែកភាសាបរទេស៕

Share.