ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក​បាល់ទះ​ផ្នែក​បុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League ក្រោយឈ្នះជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (23–25, 25–18, 23–25, 23–25) ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

ស្របពេលក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះស្លូវេនី ក្នុងលទ្ធផល ៣សិតទល់នឹង០ (24–26, 16–25, 17–25)។

ពានឯកត្តជន​បាល់ទះកម្រិតពិភពលោក FIVB Volleyball Men’s Nations League 2024៖

  • Best middle blocker/អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Nicolas Le Goff របស់់បារាំង និង Jakub Kochanowski របស់ប៉ូឡូញ
  • Best setter/អ្នកលើកបាល់ល្អជាងគេ បានទៅលើកីឡាករ Antoine Brizard របស់បារំាង
  • Best Spiker/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ Jean Patry របស់បារំាង
  • The Most Valuenle Player/អ្នកប្រយុទ្ធល្អជាងគេ បានទៅលើកីឡាករ Antoine Brizard របស់បារំាង
  • Best outside spikers Yūki Ishikawa របស់ជប៉ុន និង Tomasz Fornal របស់ប៉ូឡូញ
  • Best libero/អ្នកការពារល្អជាងគេ Tomohiro Yamamoto របស់ជប៉ុន។

គួរដឹងថាពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី១ កក្កដា ២០២៤ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើឡើង​នៅប្រទេសប៉ូឡូញ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ ខណ:ឆ្នាំ២០២៤ បានទៅលើបារាំង៕

Share.