ក្រុមបាល់ទះជម្រើសជាតិជប៉ុន ស្ថិត​នៅ​ក្នុងពូល B ជាមួយ អាមេរិក អាហ្សង់ទីន និងអាល្លឺម៉ង់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាអូឡាំពិក​រដូវក្ដៅ 2024 Summer Olympics។

សម្រាប់​វិញ្ញាសាបាល់ទះផ្នែក​បុរស នៅ​ក្នុងព្រឹត្តិការណ៍​ប្រកួត​កីឡាអូឡាំពិក​រដូវក្ដៅ ឆ្នាំ២០២៤ មាន​ចំនួន ១២ប្រទេស​ចូល​រួម​មាន​៖ បារាំង ស្លូវើនី កាណាដា ស៊ែប៊ី ប៉ូឡូញ អ៊ីតាលី ប្រេស៊ី អេហ្ស៊ីប ជប៉ុន អាមេរិក អាហ្សង់ទីន អាល្លឺម៉ង់។

ក្រុម​ទាំង​១២ និង​ត្រូវ​ជម្រុះ​ក្នុងពូល ដើម្បី​ជម្រុះ ៤ក្រុម ហើយ​ក្រុម​ដែល​មាពិន្ទុ​ច្រើន​បាច់​ពី​លេខ១ ដល់លេខ៨ និងត្រូវ​ឡើង​ទៅកាន់​វគ្គ ៨ក្រុម ក្រុម​លេខ១ ប៉ះក្រុមលេខ៨ ក្រុម​លេខ២ ប៉ះ​ក្រុមលេខ ៧ ក្រុម​លេខ៣ ប៉ះក្រុម​លេខ៦ និងក្រុម​លេខ៤ ត្រូវ​ប៉ះ​ក្រុមលេខ ៥ កាលប្រកួតធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ សីហា។

​បន្ទាប់​ពីប្រកួត​វគ្គ ៨ក្រុម នឹង​​រក​ឃើញ​ក្រុមខ្លាំង​ចំនួន ៤ដឹក​ដៃគ្នាឡើង​ទៅ​កាន់​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ការប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៧ សីហា ខណ:ការប្រកួត​យក​ចំណាត់​ថ្នាក់​លេខ ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ សីហា វគ្គផ្ដាច់​ព្រ័ត្រ នឹង​ប្រកួត​នៅ​ថ្ងៃទី ១០ សីហា ២០២៤។

​រំលឹក​ថា សម្រាប់​វិញ្ញាសាបាល់ទះផ្នែក​បុរស់​នៅ​ក្នុងព្រឹត្តិការណ៍​អូឡាំពិក​រដូវក្ដៅ ប្រទេស​ប្រេស៊ី ឈ្នះមេដាយមាស ៣លើក សហភាពសូវៀត ៣លើក អាមេរិក ចំនួន ៣លើក រុស្សី ជប៉ុន ហូឡង់ ស៊ែប៊ី និងម៉ុងតេណេហ្គ្រោ បារាំង និងប៉ូឡូញ ចំនួន ១លើកដូចគ្នា។

គួរបញ្ជាក់ថា ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ រៀប​ចំ​​ឡើង​រាល់​៤ឆ្នាំ​ម្តង។ នេះ​គឺ​ការ​ប្រកួត​លើក​ទី​​៣៣ហើយ ដែល​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង គ្រោង​ដំណើរការ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី១១ សីហា ឆ្នាំ​២០២៤ ដែល​គ្រោងដាក់​កីឡា​ចំនួន​៣២ មាន​៣២៩​វិញ្ញាសា អោយ​អត្តពលិក​ប្រមាណ​ ១០,៥០០នាក់​ចូលរួម​ប្រកួត​ប្រជែង៕

Share.