ប្រទេសហ្វីលីពីន នឹងរៀបចំធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទះនារី 2024 FIVB Women’s Volleyball Challenger Cup ដើម្បីយកក្រុមខ្លាំង ទៅប្រកួតពានរង្វាន់ពិភពលោក VNL នៅឆ្នាំ២០២៥។

ពានរង្វាន់បាល់ទះកម្រិតទី២ពិភពលោកផ្នែកនារី 2024 FIVB Women’s Volleyball Challenger Cup ដែលប្រទេសហ្វីលីពីន ទទួលរៀបចំជាម្ចាស់ផ្ទះ នឹងមានក្រុមខ្លាំងទាំង៨ មកពីទ្វីបទាំង៥ ប្រកួតគ្នានៅនៅដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុន។

នេះជាក្រុមទាំង៨​ ដែលចូលរូមប្រកួតនៅប្រទេសហ្វីលីពីន រួមមាន៖ ម្ចាស់ផ្ទះហ្វីលីពីន, វៀតណាម, សាធារណរដ្ឋ​ឆែក, អាហ្សង់ទីន, បែលហ្សិក, ស៊ុយអែត, ព័រតូរីកូ និង កេនយ៉ា។

កម្មវីធីប្រកួតពានរង្វាន់ 2024 FIVB Women’s Volleyball Challenger Cup ៖

ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២២៤

  • ព័រតូរីកូ ប៉ះ កេនយ៉ា
  • បែលហ្សិក ប៉ះ ស៊ុយអែត

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២២៤

  • សាធារណរដ្ឋ​ឆែក ប៉ះ អាហ្សង់ទីន
  • ម្ចាស់ផ្ទះហ្វីលីពីន ប៉ះ វៀតណាម

សូមជម្រាបថា នេះជាលើកទី២ហើយដែលប្រទេសហ្វីលីពីន ទទួលរៀបចំជាម្ចាស់ផ្ទះ ខណៈកន្លងទៅប្រទេសនេះ បានរៀបចំជាម្ចាស់នៃការប្រកួតពានរង្វាន់ កម្រិតអាស៊ី 2024 Asian Women’s Volleyball Challenge Cup ដើម្បីយកក្រុមតំណាងទ្វីបអាស៊ី មកប្រកួតពានរង្វាន់កម្រិតទី២ 2024 FIVB Women’s Volleyball Challenger Cup មុនទៅការប្រកួតពានរង្វាន់កម្រិតទី១ VNL នៅឆ្នាំ២០២៥។

សម្រាប់ម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ FIVB Women’s Volleyball Challenger Cup ២០២៣ គឺបានលើក្រុមជម្រើសជាតិនារីបារាំង ក្រោយឈ្នះ ស៊ុយអែត ដោយលទ្ធផល ៣សិតទល់នឹង១ ខណៈលេខ៣បានលើប្រទេសកូឡុំប៊ី និងលេខ៤បានលើប្រទេសអ៊ុយក្រែន ដែលប្រទេសឡាវ៉ាល ជាម្ចាស់ផ្ទះ៕

Share.