ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះឈានដល់វគ្គ១៦ក្រុមចុងក្រោយហើយ។

ដោយកម្មវិធីប្រកួតវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ៖

  • ១ កក្កដា បារាំង vs បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena ម៉ោង ១១:០០យប់
  • ២ កក្កដា ព័រទុយហ្គាល់ vs ស្លូវេនី នៅកីឡដ្ឋាន Waldstadion ម៉ោង ១:០០រំលងអធ្រាត្រ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024៖
– អង់គ្លេស ២-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
– អេស្ប៉ាញ ៤-១ ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
– ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
– អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion។

ការប្រកួតនៅថ្ងៃបន្ទាប់៖

  • ២ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena ម៉ោង ១១:០០យប់
  • ៣ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena ម៉ោង ១:០០រំលងអធ្រាត្រ។

ក្រុមត្រូវជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
  • ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស៕
Share.