ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានសង្ហោះសារអបអរសាទរ និងលើកទឹកចិត្ដដល់ក្រុមកីឡាករកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) ឆ្នាំ២០២៤ នៅប្រទេសនៅ​រុស្ស៊ី។

ក្រុមកីឡាករដែលដណ្តើមបានមេដាយជូនជាតិមានដូចជា៖
-ដណ្តើមបានមេដាយមាស ចំនួន ១គ្រឿង លើវិញ្ញាសាចម្តាយ ២ ០០០ម៉ែត្រ
-មេដាយសំរឹទ្ធ ចំនួន ២គ្រឿង លើវិញ្ញាសាចម្ងាយ ២០០ម៉ែត្រ និងចម្ងាយ ៥០០ម៉ែត្រ។

សួមជម្រាបថា ព្រិត្តិការណ៍ប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ មាន៩ប្រទេសចូលរួមប្រកួតរួមមាន៖ កម្ពុជា រុស្ស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អូប៉ាគីស្ថាន វៀតណាម និងម៉ាឡេស៊ី៕

Share.