ក្រុមបាល់ទាត់យុវជនវិសាខា បន្តឈរកំពូលតារាង នៃពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ត្រឹមសប្តាហ៍ទី៧ ក្រោយឆ្លងកាត់៧ប្រកួតឈ្នះ៦ និងចាញ់១ មាន១៨ពិន្ទុ។

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៧

លទ្ធផលការប្រកួតសប្តាហ៍ទី៧

ពានរង្វាន់​លីគ​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ រដូវកាល​២០២៤ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​ក្លិប​ជា​សមាជិក​ចំនួន​១០​ក្រុម​ចូលរួម​ប្រកួត​ប្រជែង ខណៈ​រូបមន្ត​ប្រកួត​តម្រូវ​ឱ្យ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​ចំនួន​៣ជើង ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​​ខ្ពស់​ជាង​គេ​ចំនួន​៤ក្រុម មាន​ឈ្មោះ​ទៅ​ប្រកួត Top4 បន្ត​យក​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.