ទីបំផុតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖
– ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់

– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ហូឡង់ ប៉ះ ទួរគី។

ខាងក្រោមនេះគឺជាប្រទេសដែលមានភាគរយលើកពាន Euro 2024 ច្រើនជាងគេបើយោងតាម OneFootball៖

អាល្លឺម៉ង់ ២០.០១%

អេស្ប៉ាញ ១៩.២៥%

អង់គ្លេស ១៧.៥៤%

បារាំង ១៥.១៦%

ព័រទុយហ្គាល់ ៩.៨៣%

ហូឡង់ ៩.១៤%

ស្វីស ៥.៩៣%

ទួរគី ៣.១៤%

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ចាប់ដំណើរការប្រកួតដំបូងពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ប្រកួត ខណ:ក្រុមដែលចូលរួមមាន ២៤ប្រទេស។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.