ស្វាយរៀង ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងខ្ទេច បែកមុខ សន្លប់ឈឹង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើរ៤៥កៅអី បើកបុកជាមួយម៉ូតូហុងដាឌ្រីម ជិះច្រាសទិស កាលពីវេលាម៉ោង៥និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីរថយន្ត ប្រភេទដឹកអ្នកដំណើរ ៤៥កៅអី ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9889 បើកពីកើតទៅលិច ដល់ចំណុចកើតហេតុ បុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1T-2027 ជិះពីលិចទៅកើត ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើង បែកមុខ សន្លប់ឈឹង អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.