កណ្តាល ៖ បុរសម្នាក់ និងក្មេងស្រីម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងមូតូហុងដាឌ្រីម ជិះបុកគ្នាជាមួយម៉ូតូស្កុបពី ច្រាសទិស កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ក្នុងភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1E-1122 បើកបរដោយឈ្មោះ យ៉ុង ថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំបក់ ឃុំពត់ស ស្រុកបាទីខេត្តតាកែវ ។ ចំណែកភាគីខាងម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1R-2039 បើកបរដោយឈ្មោះ រតនា សុម៉ាលី ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូហុងដាឌ្រីម ជិះពីលិចទៅកើត ដល់ចំណុចកើតហេតុ បុកគ្នាជាមួយម៉ូតូស្កុបពី ជិះពីកើតទៅលិច ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកកណ្តាលស្ទឹងដឹកយកទៅ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

https://troryorng.com/
Share.