បន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរុឺម៉កម៉ូតូបើកបុកម៉ូតូសង់កូរ៉េកំពុងជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៥៨ ស្ថិតត្រង់ចំណុចផ្លូវបំបែក ភូមិអូរនាង និងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយឈ្មោះ ហួ ខេង ភេទប្រុស អាយុ៦៥ឆ្នាំ រងរបួសធ្ងន់ ចំណែកខាងរុឺម៉កម៉ូតូ បើកដោយឈ្មោះ ឈួន វណ្ណា ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ រងរបួសស្រាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូសង់កូរ៉េ ជិះឆ្លងផ្លូវពីកើតទៅលិច មិនទាន់ផុតផង ស្រាប់តែរុឺម៉កម៉ូតូ បើកដោយស្ត្រីម្នាក់ ពីត្បូងទៅជើងហ្វ្រាំងមិនទាន់ បុកជាន់ពីលើ ខ្ទាតធ្លាក់ពីលើម៉ូតូ រងរបួសធ្ងន់សងខាង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

Share.