ខ្សែប្រយុទ្ធ Cristiano Ronaldo បានស្រក់ទឹកភ្នែក ក្រោយស៊ុតបាល់ពិន័យ១១ម៉ែត្រ មិនចូលទល់នឹងស្លូវេនី នៅនាទី១០៥’ ខណ:ព័រទុយហ្គាល់ បានត្រឹមស្មើ ០-០ ស្លូវេនី នៅក្នុងម៉ោងធម្មតា ៩០នាទី និងម៉ោងបន្ថែម ១៥នាទី២ដង យ៉ាងណាមិញនៅវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ ព័រទុយហ្គាល់ បានយកឈ្នះស្លូវេនី ៣-០ កក់កៅអីវគ្គ៨ក្រុមចុងក្រោយ Euro 2024 នៅកីឡដ្ឋាន Waldstadion ថ្ងៃទី២ ខែកក្កដា។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024៖
–បារាំង ១-០ បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
– ព័រទុយហ្គាល់ ០-០ (៣-០) ស្លូវេនី នៅកីឡដ្ឋាន Waldstadion
– អង់គ្លេស ២-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
– អេស្ប៉ាញ ៤-១ ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
– ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
– អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ពេលនេះរកឃើញជើងខ្លាំងចំនួន៦ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមត្រូវជួបគ្នានៅវគ្គ៨ក្រុមចុងក្រោយ៖
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស។

ការប្រកួតថ្ងៃចុងក្រោយនៃវគ្គ១៦ក្រុមចុងក្រោយ Euro 2024៖

  • ២ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena ម៉ោង ១១:០០យប់
  • ៣ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena ម៉ោង ១:០០រំលងអធ្រាត្រ៕
Share.