ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលសហរដ្ឋអាមេរិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ ពេលនេះបានបញ្ចប់វគ្គជម្រុះក្នុងពូលហើយ ដោយរកឃើញជើងខ្លាំងចំនួន៧ក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមកក់កៅអីវគ្គ៨ក្រុមចុងក្រោយរួមមានដូចជា៖ អាហ្សង់ទីន, កាណាដា, អេក្វាឌ័រ, វ៉េណេស៊ុយអេឡា, អ៊ុយរូហ្គាយ, ប៉ាណាម៉ា, កូឡុំប៊ី។ ខណ:ក្រុមហាលអាវត្រឹមវគ្គជម្រុះក្នុងពូល៖ ម្ចាស់ផ្ទះសហរដ្ឋអាមេរិក, ម៉ិកស៊ិក, ហ្សាម៉ាអ៊ីក, បូលីវី, ប៉ារ៉ាហ្គាយ, ប៉េរូ, ឈីលី។

២គូចុងក្រោយ មុនបញ្ចប់វគ្គជម្រុះក្នុងពូល Copa América 2024៖

  • ៣ កក្កដា ២០២៤ ប្រេស៊ីល ប៉ះ កូឡុំប៊ី
  • ៣ កក្កដា ២០២៤ កូស្តារីកា ប៉ះ ប៉ារ៉ាហ្គាយ។

វគ្គ៨ក្រុមចុងក្រោយ៖

  • ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អាហ្សង់ទីន ប៉ះ អេក្វាឌ័រ
  • ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ វ៉េណេស៊ុយអេឡា ប៉ះកាណាដា។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក។

ខណ:ប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយ ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ១៥លើកដូចគ្នា ចំណែកឯប្រេស៊ីល ឈ្នះ៩លើក៕

Share.