ក្រោយ​ធ្វើ​ការប្រកួត​យ៉ាស្វិត​ស្វាញ​អស​់​រយ:ពេល​ជាងមួយ​ខែ​រួម​មក ពេល​នេះ​បាន​រក​ឃើអ​ក្រុម​ខ្លាំង​ចំនួន ២​គឺ​ក្រុមបាល់ទាត់ KHMER UNITED ដឹក​ដៃ​ក្រុមបាល់ទាត់ TOFU ARMY FT ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ បាល់ទាត់ពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤។

សម្រាប់​ជ័យ​ជម្នះ​របស់​ក្រុម​ទាំង២ ដោយ​បាន​យក​ឈ្នះ​លើ​គូប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​រួម​មាន៖ ក្រុមបាល់ទាត់ KHMER UNITED បាន​យក​ឈ្នះ​ក្រុម AL AHLY FC ក្នុង​លទ្ធផល ៣ទល់​និង០ ខណ:​ក្រុម TOFU ARMY FT បាន​យក​ឈ្នះ​ក្រុម CHAMKARMON LION FC ក្នុង​លទ្ធផល ២ទល់និង០។

ពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ ផ្នែក​បុរស​មាន​ចំនួន ៤៨​ក្រុម ត្រូវបាន​បែង​ចែក​ចេញជា ១៦ពូល មានពីពូល A ដល់ពូល P មានសរុបទាំងអស់ចំនួន ៦៤ ប្រកួត ។ នៅក្នុង​ពូលនី​មួយៗ​មានការបែងចែកជា ៣ក្រុម ។

ការ​ប្រកួត​ល់ទាត់ផ្នែកបុរសពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ ត្រូវបានធ្វើ​ឡើងចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡ​ដ្ឋាន​ភ្នំពេញ​ក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក៕

Share.