នៅរាត្រីថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) មានការប្រកួត២គូចុងក្រោយ មុនបញ្ចប់វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ក្រោយចាប់ដំណើរការប្រកួតតាំងពីថ្ងៃទី១៤ ខែមិថុនា មកម្ល៉េះ។

ការប្រកួតរាត្រីនេះ៖

  • ២ កក្កដា រ៉ូម៉ានី Vs ហូឡង់ នៅកីឡដ្ឋាន Allianz Arena ម៉ោង ១១:០០យប់
  • ៣ កក្កដា អូទ្រីស vs ទួរគី នៅកីឡដ្ឋាន Red Bull Arena ម៉ោង ១:០០រំលងអធ្រាត្រ។

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024៖
– បារាំង ១-០ បែលហ្សិក នៅកីឡដ្ឋាន Merkur Spiel-Arena
– ព័រទុយហ្គាល់ ០-០ (៣-០) ស្លូវេនី នៅកីឡដ្ឋាន Waldstadion
– អង់គ្លេស ២-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Arena AufSchalke
– អេស្ប៉ាញ ៤-១ ហ្សកហ្ស៊ី នៅកីឡដ្ឋាន RheinEnergieStadion
– ស្វីស ២-០ អ៊ីតាលី នៅកីឡដ្ឋាន Olympiastadion
– អាល្លឺម៉ង់ ២-០ ដាណឺម៉ាក នៅកីឡដ្ឋាន Westfalenstadion។

វគ្គ៨ក្រុមចុងក្រោយ៖
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង
– ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់
– ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អង់គ្លេស ប៉ះ ស្វីស
– ក្រុមឈ្នះរវាង រ៉ូម៉ានី Vs ហូឡង់ ប៉ះ អូទ្រីស vs ទួរគី។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤៕

Share.