ភ្នំពេញ: អគ្គិភ័យឆាបឆេះនៅផ្សារទួលគោក រាលឆេះអស់តូបលក់ដូរមួយតូប បន្ទប់ឡៅតឿ០១បន្ទប់ ខូចខាតសម្ភារៈអស់មួយចំនួនធំ កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្សារទួលគោក ផ្លូវលេខ៥៨៦ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង និងរថយន្តជំនួយមកពីទីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តរបស់ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង។

ករណីអគ្គិភ័យខាងលើ បានឆាបឆេះតូចថ្មបេតុងទំហំ ៤ម៉ែត្រ x ៦ម៉ែត្រមួយតូប រួមទាំងសម្ភារៈគ្រឿងកង្ហារអស់មួយចំនួន និងបន្តរាលដាលឆេះតូបលេខ PD02 ខូចខាតបន្ទប់ជាន់ឡៅតឿ០១បន្ទប់ រួមទាំងសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុង។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១០និង០០នាទីព្រឹកនាថ្ងៃដដែល។

តាមការស្រាវជ្រាវរបស់កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ហើយនៅក្នុងហេតុការណ៍នេះ ដែរមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះទេ៕

អត្ថបទ៖ សេង សាវី

Share.