ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០២៖៥០នាទីទាបភ្លឺ ត្រង់ចំណុចផ្ទះសំណាក់យីហោ ដូងមាសថ្មី ផ្លូវលេខ០៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ការឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យ ធ្វើការស្រាវជ្រាវរហូត ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់÷ ទី១៖ឈ្មោះ ថៃ បញ្ញា ហៅ ភុច ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ ទី២.ឈ្មោះ ស៊ី សុភ័ក្រ ហៅ តេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ។ ទី៣.ឈ្មោះ រ៉េត វិរះ ហៅ ឆ្កែ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។ ទី៤.ឈ្មោះ យ៉ាន់ ឧត្តម ហៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។
តាមសមត្ថកិច្ចបញ្ជាក់ថា កន្លងមកក្រុមជនសង្ស័យបានធ្វេីសកម្មភាព ចំនួន៤លើករួចមកហើយ ដោយលេីកទី១កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច នៅមុខការ៉ាស់សាំងភីធីធី ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លេីកទី២ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វរលាម៉ោង១៦៖១០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃបានសំរេចនៅចំណុចមុខការដ្ឋានសំណង់បូរីធីអេចរ៉េស៊ីដិន ផ្លូវបេតុង ភូមិធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំេពញ។ លេីកទី៣.នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វរលាម៉ោង១៤៖១០នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសំរេចនៅចំណុចបណ្តោយ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំេពញ។ និងលេីកទី៤ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វរលាម៉ោង១៧៖៥០នាទី បានធ្វេីសកម្មភាពឆក់កាបូបស្ពាយបានសំរេចតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំេពញ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដកហូតសម្ភារៈរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KS-5724(របស់ជនសង្ស័យ)។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលេី ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ៖ចតុមុខ

