ស្វាយរៀង÷ ក្រុមការងារស.ស.យ.ក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានចុះរៀបចំសង់ផ្ទះមួយខ្នងជូនលោកយាយអាយុ៨៣ឆ្នាំ នៅខេត្តស្វាយរៀង ក្រោយពីឃើញសមាជិកក្នុងគ្រួសារចាស់ជរា ពិការ សតិមិនល្អ និងមានកុមារតូចៗក្នុងបន្ទុកសរុប ៥នាក់ ដែលមានជីវភាពខ្វះខាត។


ដោយទទួលបានការគាំទ្រថវិកាពីក្រុមការងារ សសយក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ យុវជនសសយក ស្រុក ឃុំ ភូមិ អាជ្ញាធរភូមិ ឃុំ កងកម្លាំងនគរបាលស្រុក និងសប្បុរសជននានា បានរៀបចំសាងសង់ផ្ទះមួយខ្នងលោកយាយ ប៉ក់ យ៉េន អាយុ ៨៣ឆ្នាំចាស់ជរា រស់នៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានសមាជិកក្នុងគ្រួសារពិការ សតិមិនល្អ និងមានកុមារតូចៗក្នុងបន្ទុកជាច្រើននាក់ នឹងមានជីវភាពខ្វះខាត។


ប្រតិបត្តិការចុះរៀបចំសាងសង់ផ្ទះនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក សុខ សារ៉ូត សមាជិកកណ្តាល និងជាសមាជិកអចិន្ត្រៃយ៍ សសយក ខេត្ត លោកស្រីជុំ ម៉ៅលក្ខិណា សមាជិកអចិន្ត្រៃយ៍សសយក ខេត្ត លោកសឿន វិជ្ជា សមាជិកអចិន្ត្រៃយ៍ស.ស.យ.ក ខេត្ត និងជាប្រធានគណះកម្មាធិការស.ស.យ.ក ស្រុក លោក សោម សោភ័ណ្ឌ អធិការនគរបាលស្រុក យុវជន សសយក ភូមិ ឃុំ ស្រុក មេឃុំ កងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។


លោកយាយ ប៉ក់ យ៉េន មិនត្រឹមតែទទួលបានផ្ទះមួយខ្នងជាជរកស្រាប់រស់នៅជាប្រថ្ងៃនោះទេ ក្នុងនោះអង្គការស្អាតកម្ពុជា ក៏បានជួយឧបត្ថម្ភបង្គន់អនាម័យ និងធុងចម្រោះចំនួន ០១ ជូនលោកយាយ និងគ្រួសារបន្ថែមទៀតផងដែរ៕


អត្ថបទ៖ សង្គម

