ព្រះសីហនុ ៖ រថយន្តកូរ៉េដឹកទឹកសុទ្ធមួយគ្រឿង បើកតាមផ្លូវលំសសៀរជាប់ផ្លូវដែក ត្រូវបានរថភ្លើងខ្សែដឹកអ្នកដំណើរបើកបុក បណ្តាលឱ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឱ្យអ្នកណារងរបួស ខូចខាតតែរថយន្តនិងរថភ្លើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្បែររោងចក្រត្រីជី ក្នុងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ម៉ាកKAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-9614 ដឹកទឹកសុទ្ធ បើកពីលិចទៅកើត សសៀរស្របជាប់នឹងផ្លូវដែក សនរាប់តែរថភ្លើង ខ្សែដឹកអ្នកដំណើរ អ្នកបើកបរឈ្មោះ ស៊ុន វាន់គីរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើត ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលបើកពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) បុកចំទ្រុងខាងក្រោយ រុញក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករងរបួស អ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការស្រុកស្ទឹងហាវរង់ចាំដោះស្រាយជាក្រោយ រីឯរថភ្លើងបន្តសំណើរ ទៅរាជធានីភ្នំពេញ ៕

អត្ថបទ៖ តាតុងសែនជ័យ

