នៅព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ ក្លិបបាល់ទាត់ Nongbua Pitchaya FC សមាជិកលីគកំពូលថៃ បានប្រកាសនាំចូលកីឡាករ Marcus Haber ជនជាតិកាណាដា ត្រៀមសម្រាប់ Thai League 1 រដូវកាល ២០២៤-២៥។

ខ្សែប្រយុទ្ធ Marcus Haber ទើបតែចុះកុងត្រាចូលរួមជាមួយក្រុមបាល់ទាត់ Chonburi Football Club សមាជិកលីគទី២ថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ស្របតែបញ្ជីឈ្មោះកីឡាករ២៩នាក់ចុងក្រោយ ក្រោមការដឹកនាំរបស់លោក Pipob On-Mo ត្រៀមសម្រាប់ការប្រកួតលីគលំដាប់ទី២ថៃ Thai League 2 រដូវកាល ២០២៤-២៥ បែរជាគ្មានឈ្មោះខ្សែប្រយុទ្ធ Marcus Haber ទៅវិញ។

ដូច្នេះ Marcus Haber គឺជាកីឡាករបរទេសទី៤ ចាកចេញពីលីគកំពូលកម្ពុជា ទៅប្រកបអាជីពនៅលីគកំពូលថៃ៖

  1. Marcus Haber ចាកចេញពីព្រះខ័នរាជស្វាយរៀង ទៅចូលរួមជាមួយក្រុម Nongbua Pitchaya FC
  2. Samuel Gbenga Ajayi ចាកចេញពីភ្នំពេញក្រោន ទៅចូលរួមជាមួយក្រុម Bangkok Glass (បច្ចុប្បន្នឈ្មោះ BG Pathum United)
  3. Justine Uche Prince ចាកចេញពីភ្នំពេញក្រោន ទៅចូលរួមជាមួយក្រុម
  4. Julius Oiboh ចាកចេញពីណាហ្គាវើលដ៍ ទៅចូលរួមជាមួយក្រុម Air Force United F.C.
  5. Kenneth Akpueze ចាកចេញពីភ្នំពេញ Empire (បច្ចុប្បន្នភ្នំពេញក្រោន) ទៅចូលរួមជាមួយក្រុម Chonburi។

កាលពីរដូវកាល ២០២៣-២៤ អំឡុងពេលប្រកបអាជីពបាល់ទាត់នៅព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធ Marcus Haber បានជួយឲ្យក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា Cambodian Premier League និង Hun Sen Cup ខណ:រូបគេគឺជាម្ចាស់ស្បែកជើងមាន Top Scorers ក្រោយស៊ុតបញ្ចូលទីបាន ៣១គ្រាប់។

កីឡាករកម្ពស់ ១.៩២ម៉ែត្រ ផ្លាស់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា ដំបូងនៅឆ្នាំ ២០២១ ដោយចូលរួមជាមួយវិសាខា ស៊ុតបញ្ចូលទីសរុប១៧គ្រាប់ មុនផ្លាស់ទៅចូលរួមជាព្រះខ័នរាជស្វាយរៀង នៅឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ស៊ុតបញ្ចូលទីសរុប ៥៦គ្រាប់ ឈ្នះស្បែកជើងមាសលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថាស្តេចប្រើក្បាលតែតបញ្ចូលទី (King of Header)៕

Share.