ពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៤ លើកទី៤៩ ដែលរៀបចំដោយ UEFA ជំនួបរវាងម្ចាស់ឯក UEFA Champions League (Real Madrid របស់អេស្ប៉ាញ) ទល់នឹងម្ចាស់ជើងឯក UEFA Europa League (Atalanta របស់អ៊ីតាលី) រដូវកាល ២០២៣-២៤។
ការប្រកួតគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Kazimierz Górski National ប្រទេសប៉ូឡូញ យប់ថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:០០រំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) កាត់ក្តីដោយលោក Sandro Schärer ជនជាតិស្វីស។

ព្យាករជម្រើស១១នាក់ដំបូងរបស់ក្រុម Real Madrid និង Atalanta មុនប៉ះគ្នារាត្រីនេះ៖
- Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ប្រើទម្រង់ 4-3-3
អ្នកចាំទី៖ T. Courtois
ខ្សែការពារ៖ D. Carvajal, A. Rüdiger, F. Mendy, É. Militão
ខ្សែបម្រើ៖ J. Bellingham, F. Valverde, A.Tchouaméni
ខ្សែប្រយុទ្ធ៖ Rodrygo, Vinícius Júnior, K. Mbappé។

- Atalanta ក្រោមការដឹកនាំរបស់លោក Gasperini ប្រើទម្រង់ ៣-៤-៣
អ្នកចាំទី៖ Musso
ខ្សែការពារ៖ Sead Kolašinac, Isak Hien, Berat Djimsiti
ខ្សែបម្រើ៖ Ruggeri, Marten De Roon, Éderson, Zappacosta
ខ្សែប្រយុទ្ធ៖ Lookman, Mateo Retegui, Ketelaere។

គួរដឹងថាពានរង្វាន់ UEFA Super Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧២ ខណ:ក្រុមបាល់ទាត់ Real Madrid, Barcelona និង AC Milan ធ្លាប់ឈ្នះច្រើនជាងគេសរុប៥លើក ស្របពេលម្ចាស់ជើងឯកឆ្នាំចាស់ ២០២៣ គឺមេឃខៀវ Man City៕




