ក្លិបបាល់ទាត់ Real Madrid របស់អេស្ប៉ាញ បានក្លាយជាម្ចាស់ឯកនៃពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៤ ក្រោយយកឈ្នះ Atalanta របស់អ៊ីតាលី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Kazimierz Górski National ប្រទេសប៉ូឡូញ កាលពីយប់ថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

២គ្រាប់ជ័យជម្នះរបស់ Real Madrid ស៊ុតបញ្ចូលទីដោយកីឡាករ Federico Valverde នៅនាទី៥៩’ និង Kylian Mbappé នៅនាទី៦៨’។ នេះគឺការបង្ហាញខ្លួនលើកដំបូងរបស់ Kylian Mbappé ឱ្យ Real Madrid និងស៊ុតបញ្ចូលទីលើកដំបូង ព្រមទាំងឈ្នះពានលើកដំបូងផងដែរ។
គួរដឹងថាពានរង្វាន់ UEFA Super Cup បង្កើតឡើងដំបូងនៅឆ្នាំ ១៩៧២ ខណ:ក្រុមបាល់ទាត់ Real Madrid គឺជាក្រុមដែលឈ្នះជើងឯកច្រើនជាងគេសរុប ៦លើក ស្របពេលក្រុម Barcelona និង AC Milan ឈ្នះ៥លើក៕





