បាត់ដំបង៖ អាជ្ញាធរ និងមន្ត្រីសង្ឃចុះឃាត់ខ្លួនបុរសពីរនាក់ ដែលបន្លំខ្លួនធ្វើជាព្រះសង្ឃដើររ៉ៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងទីប្រជុំជនស្រុករតន:មណ្ឌល កាលពីនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ នៅកន្លែងបង្កហេតុក្នុងស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

តាមព្រះតេជគុណ ផៃ រឹទ្ធី ព្រះចៅអធិការវត្តអូររអិល ខេត្តប៉ៃលិន មានសង្ឃថា បុគ្គលក្លែងជាព្រះសង្ឃនេះ ពីមុនមកធ្លាប់មានប្រវត្តិ ត្រូវអាជ្ញាធរ រួមទាំងមន្ត្រីសង្ឃស្រុកបាណន់ បានចាប់អនុវត្តច្បាប់ម្តងរួចមកហើយ កាលពីកន្លងមក តែនៅមិនរាងចាល ហើយនៅបន្តសកម្មដើរបោកប្រាស់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ថែមទាំងបានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះសង្ឃ ពិសេសសាសនាទាំងមូលថែមទៀត។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុគ្គលខាងលើបានទៅកន្លែងស្ងាត់ រួចដោះដូរសំលៀកបំពាក់ធម្មតាចេញ ហើយគ្រងស្បង់ចីវរបន្ទាប់មកក៏ដើរធ្វើសកម្មភាពរ៉ៃបច្ច័យតាមទីផ្សារ និងទីប្រជុំជនស្រុក។

តាមព្រះចៅអធិការវត្តអូរអិលបានបន្តថា ខណ:ដែលព្រះអង្គនិមន្តឆ្លងកាត់ពីខេត្តបាត់ដំបង ឆ្ពោះទៅទីអារាមក្នុងខេត្តប៉ៃលិនវិញ ក៏បានជួបជាមួយបុគ្គលទាំង ២នាក់ខាងលើ ដែលកំពុងដើររ៉ៃអង្គាសបច្ច័យតាមទីសាធារណៈ ព្រះអង្គក៏បានសួរសុខទុក្ខ បុរសដែលក្លែងបន្លំជាព្រះសង្ឃទាំងពីរនាក់។

ដោយជនឆបោកខាងលើ បានបញ្ជាក់ប្រាប់ព្រះអង្គថា ពួកលោកទាំងពីរអង្គនិមន្តមកពីវត្តអូររអិល ខេត្តប៉ៃលិន ស្របគ្នានឹងព្រះអង្គជាព្រះអធិការវត្តផ្ទាល់មិនបានស្គាល់ និងដឹងរឿងកម្មវិធីរ៉ៃអង្គាសបច្ច័យអ្វីផង ក៏ចាប់ថ្នាក់សង្ស័យ ហើយក៏ទាក់ទងទៅ ព្រះអនុគណស្រុករតន:មណ្ឌល ដើម្បីអនុវត្តវិធានការចាប់ដោះស្បង់ចេញ និងឲ្យធ្វើកិច្ចសន្យាបញ្ឍប់ទាំងនេះបន្តទៀត ក្រោមការសម្របសម្រួលជាមួយអាជ្ញាធរស្រុករតន:មណ្ឌល៕

អត្ថបទ៖ ដំបងក្រញូង

Share.