ក្រុមបាល់ទះយុវជនកម្ពុជា Cambodia Volleyball Academy Team បានបង្ហាញសមត្ថភាពបានយ៉ាងល្អក្នុងការប្រកួតប្រជែងលកឆាកអន្តរជាតិនាពេលថ្មីៗកនុំ្លងទៅនេះ ដែលជាសញ្ញាមួយបង្ហាញពីគុណភាព និងកម្រិតនៃការលេងនៅលើកទីលាន។

ជុំវិញការបណ្ដុះបណ្ដាល និងប្រឹងប្រែងហ្វឹកហាត់ជាបន្តបន្ទាប់នេះដែរ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា៖ បន្ទាប់ពីការប្រកួតនៅថៃ បានបរាជ័យ ហើយត្រឡប់មកវិញហ្វឹកហាត់គុណនឹង២ និងទៅលេងវៀតណាម កម្រិតនៃការលេងបីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង។
យ៉ាងណាមិញសម្រាប់ក្រុមយុវជននេះ ក៏មានភាពខ្វះខាត់ផងដែរទាំងបច្ចេកទេស ស្មារតី គឺត្រូវទាមទាការហ្វឹកហាត់បំពេញបន្ថែមទៀត ហើយនៅឆ្នាំ២០២៥ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នឹងមានវត្តមានក្រុមយុវជនទៅចូលរួមប្រកួតប្រជែង។ នេះជាការលើកឡើងបន្ថែមរបស់លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។
សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ លម្អិតខាងក្រោម៖
រំលឹកផងដែរថា ក្រុមបាល់ទះយុវជនកម្ពុជា Cambodia Volleyball Academy Team ទើបតែបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិចំនួន ២លើកប៉ុណ្ណោះដោយទី១ ក្នុងពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) វគ្គជម្រុះជាមួយវៀតណាមនៅទឹកដីថៃ និងទី២ ក្នុងពានរង្វាន់ HCMC POLICE REPORT CUP (ពានរង្វាន់ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាម)៕


