ការប្រកួតកីឡាបាល់ទះអន្តរជាតិ ដណ្ដើមពានរង្វាន់ សម្ដេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២ បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ និងពោរពេញដោយភាពសប្បាយរីករាយ អស់រយៈពេល ៦ថ្ងៃ។

ជាលទ្ធផល​ក្រុម​បាល់ទះកម្ពុជា B បាន​ក្លាយ​ជាម្ចាស់​ជើង​ឯក ក្រោយ​យក​ឈ្នះ​លើក​ក្រុម​បាល់ទះ MBSA របស់​ម៉ាឡេស៊ី ក្នុង​លទ្ធផល​ ៣សិត​ទល់​និង​០ ដែល​ជាកា​គ្រង​ជើង​ឯក​ជាលើ​កទី២ ផង​ដែរ។

ការប្រកួតកីឡាបាល់ទះអន្តរជាតិ ដណ្ដើមពានរង្វាន់ សម្ដេចធិបតី រដូវកាលទី២ នេះ មានក្រុមចូលរួមចំនួន ៤ក្រុម ដែលបានប្រកួតប្រជែងគ្នា មានកម្ពុជា A កម្ពុជា B ម៉ាឡេស៊ី វៀតណាម។ ដែល​ការប្រកួត​ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ជាលទ្ធផលជ័យលាភី រួម​មាន​ដូច​ខាង​ក្រោម៖

  • ចំណាត់ថ្នាក់លេខ១៖ ក្រុម​កម្ពុជា A ទទួលបាន ថវិកា ១០០លានរៀល
  • ចំណាត់ថ្នាក់លេខ២៖ ក្រុម Majlis Bandaraya Shah Alam (MBSA) ទទួលបាន ថវិកា ២០លានរៀល
  • ចំណាត់ថ្នាក់លេខ៣ ក្រុម​កម្ពុជា B ទទួលបាន ថវិកា ១២លានរៀល
  • ចំណាត់ថ្នាក់លេខ៤ DONG NAI CITY VOLLEYBALL

ការប្រកួត SAMDECH THIPADEI CUP រដូវកាលទី២ មិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសមត្ថភាពកីឡាបាល់ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណែកដ៏សំខាន់ក្នុងការពង្រឹង មិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកីឡារវាងកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើន៕

Share.