ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមប៉ះក្រុមខ្លាំងឥណ្ឌូណេស៊ី ម្តងទៀតក្នុងជំនួបមិត្តភាពអន្តរជាតិ ក្រោយឈ្នះជើង​ឯកពានរង្វាន់សម្តេចធិបតី (SAMDECH THIPADEI CUP) រដូវកាលទី២ ឆ្នាំ២០២៦ នៅយប់ថ្ងៃទី២៣ កន្លងទៅ។ ខណៈប្រកួតមិត្តភាពលើកទី២នោះនឹងធ្វើឡើងក្នុង​សាល​បាលទះ ពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ (ស្តាតអូឡាំពិក) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ វេលាម៉ោង ៥:៣០នាទីរសៀល ។

អត្ថបទពាក់ព័ន្ធ៖ ក្រុមបាល់ទះ​កម្ពុជា A ដណ្ដើមពានរង្វាន់ សម្ដេចធិបតី រដូវកាលទី២ ជាមួយប្រាក់រង្វាន់ ១០០លានរៀល – សារព័ត៌មានត្រយង – Troryorng Media

មុនចូលរួមពានរង្វាន់សម្តេចតេជោធិបតី ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតមិត្តភាពទល់នឹងក្រុមឥណ្ឌូណេស៊ី ម្តងរួចមក​ហើយ កាលពីថ្ងៃទី១៩ ខែសីហា កន្លងទៅ ដោយក្រុមបាល់ទះឥណ្ឌូណេស៊ី បានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ដោយលទ្ធផល ០-៣ ៕

Share.