
ពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៦ រវាងក្រុមព្រះខ័នរាជស្វាយរៀង ទល់នឹងវិសាខា នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នាពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង៧:០០យប់។
តម្លៃសំបុត្របែងចែកជា២ប្រភេទ គឺប្រភេទទី១ មានតម្លៃ ១០,០០០ រៀល និងប្រភេទទី២ មានតម្លៃត្រឹមតែ ៨,០០០ រៀលប៉ុណ្ណោះ។ ជាពិសេសអ្នកគាំទ្រនឹងទទួលបាន ការបញ្ចុះតម្លៃ ២,០០០ រៀលបន្ថែម លើសំបុត្រសន្លឹកទី១ ដោយស្វ័យប្រវត្តិ តាមរយៈគណនី CPL Plus (CPL+) ។




ប្រវត្តិពានរង្វាន់មុនបើករដូវកាលនេះ រៀបចំចំនួន៥លើករួចមកហើយ ដោយលើកដំបូងបំផុតគឺនៅឆ្នាំ២០១៧ ប្រើឈ្មោះថា CNCC Charity Cup 2017 ហើយ រហូតដល់ឆ្នាំ២០២៣ ទើបរៀបចំឡើងវិញ ដោយប្រើឈ្មោះថា Cambodian Super Cup រហូតដល់បច្ចុប្បន្ន។
សម្រាប់លទ្ធផល៥លើកមកនេះឃើញថា៖
- ឆ្នាំ២០១៧៖ បឹងកេត ៣-០ ក្រសួងការពារជាតិ (សមាគមក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ)
- ឆ្នាំ២០២២៖ ភ្នំពេញក្រោន ២-១ វិសាខា
- ឆ្នាំ២០២៣៖ ភ្នំពេញក្រោន ២-១ វិសាខា
- ឆ្នាំ២០២៤៖ ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន
- ឆ្នាំ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ ភ្នំពេញក្រោន (ព្រះខ័នរាជស្វាយរៀង ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)។
ក្រោយចប់ពានរង្វាន់បើករដូវកាលមួយនេះ ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ ២០២៦-២៧ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ខណៈសមាជិកចូលរួមគឺមានចំនួន១១ក្រុម៕

