ការប្រកួតអ៊ីខេមបូឌានព្រីមៀរលីគវគ្គជម្រុះ eCambodian Premier League 2024/25 – Qualification រដូវកាលឆ្នាំ២០២៤ /២៥ វិញ្ញាសា eFootball Mobile បានបើកឱ្យបេក្ខជន ដែលមានចំណាប់អារម្មណ៍ ធ្វើការចុះឈ្មោះហើយ។

ដូចនេះ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះ ចូលរួមប្រកួតប្រជែងបានចាប់ផ្តើមចុះឈ្មោះវគ្គជម្រុះ ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ សីហា ២០២៤។
លក្ខខណ្ឌ៖
- បេក្ខជនត្រូវមានទូរស័ព្ទផ្ទាល់ខ្លួនក្នុងការប្រកួត
- ការជ្រើសរើសក្រុមលេង គឺក្រុម J-League 1 នឹង Uniform Rating (Overal)
- ការប្រកួត វគ្គជម្រុះ ទាំងអស់ ធ្វើតាម Online
- ការប្រកួត វគ្គជម្រុះ ១៦នាក់ចុងក្រោយ ធ្វើនៅការិយាល័យ កណ្តាល CPL
- ការផ្សាយផ្ទាល់ធ្វើឡើង ចាប់ពីវគ្គ Semi Final and Final រូមមន្តប្រកួត Best Of 3 (BO3)
ចុះឈ្មោះតាម៖ https://cpl-cambodia.com/ecpl/register

គួរបញ្ជាក់ថា សម្រាប់ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣ /២៤ ម្ចាស់ជើងឯក បានទៅលើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកកីឡាករ កីឡាករ Mot Ly តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕


