ភ្នំពេញ ៖ ជនសង្ស័យម្នាក់នឹងបក្សពួក២នាក់ទៀតបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិនបានសម្រេចនៅផ្សាររតនាផ្លាហ្សាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង២០នាទីយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០២៤នៅចំណុចផ្សាររតនាផ្លាហ្សា ដែលស្ថិតនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ គេឃើញជនជាតិម្នាក់ចេញពីហូបអីនៅជិតកន្លែងកើតហេតុ បន្ទាប់មកក៏ស្រាប់តែឃើញជនសង្ស័យ ម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិនម្នាក់ខាងលេីហេីយជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនសង្ស័យ២នាក់ទៀតជាអ្នកបិទគូទពីក្រោយធ្វើជាដេញជនសង្ស័យ ដោយប្រជាពលរដ្ឋអ្នកជិតខាងបានឆែកកាមេរ៉ាសុវត្ថិភាព ដោយលឺសំឡេងជនសង្ស័យនិយាយប្រាប់ថា ចាំពួកគាត់ធ្វើដេញពីក្រោយ ។


ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈ ជនជាតិចិនខាងលើត្រូវជនសង្ស័យឆក់កាបូប ភ្លាមៗ ដោយមានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ចំណុចកេីតហេតុភ្លាមៗ ហេីយមានអ្នកបកប្រែភាសាចិនដេីម្បីអោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដឹងរឿងភ្លាមៗ បន្ទាប់មកអ្នកបកប្រែភាសាចិនបានបញ្ចាក់ប្រាប់ថាជនជាតិចិនខាងលើត្រូវជនសង្ស័យឆក់កាបូបអស់លុយចំនួន១០០ដុល្លារនឹងឯកសារមួយចំនួន ។

ក្រោយពេលកេីតហេតុ កំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានអោយជនជាតិចិនជិះម៉ូតូកង់បីនឹងអ្នកបកប្រែភាសាចិនខាងលេីដេីម្បីអោយទៅដាក់ពាក្យបណ្ដឹងនឹងដេីម្បីស្រាវជ្រាវរកមុខសញ្ញាឆក់ខាងលើដេីម្បីចាត់ការតាមនិតិវិធីបន្ត៕
អត្ថបទ៖ ត្រយងតូច

