ភ្នំពេញ ៖ ដើមឈើមួយដើម ខណៈដែលភ្លៀងខ្យល់កន្ត្រាក់ បានរលំរលើងដួលសង្កត់លើរថយន្ត ALPHARD ចំនួន៣គ្រឿង កំពយងឈប់ចត បណ្តាលឱ្យរងខូចខាត កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅការ៉ាស់សាំងptt តាមផ្លូវសហព័ន្ធរុស្សុី មុខព្រលានយន្តហោះពោធិ៍ចិនតុង ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តALPHARDទាំង៣គ្រឿង រថយន្តពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-7232 , រថយន្ត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-3100 , រថយន្ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-5175 ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តទាំង៣គ្រឿងឈប់ចត នៅក្នុងស្ថានីយ៍ប្រេងptt ចំណុចកើតហេតុ ស្រាប់តែនៅវេលាម៉ោងខាងលើ ធ្លាក់ភ្លៀង ខ្យល់កន្ត្រាក់ ធ្វើឱ្យដើមឈើមួយដើម រលើងរលំសង្កត់លើរថយន្តទាំង៣គ្រឿង បណ្តាលឱ្យរងខូចខាត ។ ក្រោយកើតហេតុ ម្ចាស់ស្ថានីយ៍ប្រេង និងម្ចាស់រថយន្ត ធ្វើការនិយាយសម្របសម្រួលគ្នា ៕

អត្ថបទ៖ សេង សាវី

Share.