ខេត្ព្រះសីហនុ៖ តំបន់អភិរក្ស ឆ្នេរ និង ព្រៃនៅលើកោះរ៉ុងសន្លឹម រាប់សិបហិចតា កំពុងរងការបំផ្លាញយ៉ាងអនាធិបតេយ្យ ដែលបង្ហាញសញ្ញាភ្លើងក្រហម នូវការបាត់ធម្មជាតិដ៏មហាសាល។ នេះបើតាមការឲ្យដឹងពីប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ ប្រាប់ភ្នាក់ងារសារព័ត៌មានត្រយង នៅថ្ងៃទី១១ កញ្ញា ២០២១នេះ។
ក្រុមប្រជាពលរដ្ឋមួយចំនួន នៅលើសង្កាត់កោះរ៉ុងសន្លឹម ហាក់បង្ហាញអារម្មណ៍លាយលំ និងក្តីព្រួយបារម្មណ៏យ៉ាងខ្លាំងទៅ នឹងការបាត់បង់ ធនធានធម្មជាតិដ៏មហាសាលនៅលើដែនកោះមួយនេះ ដោយសារតែមួយរយះចុងក្រោយនេះ មាត់ឆ្នេរ ដ៏ស្រស់ស្អាត និងដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតាកំពុងរងនូវការកាប់បំផ្លាញ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងអណាធិបតេយ្យ ពីសំណាក់ជនខិលខូច អ្នកធំៗ លំដាប់ថ្នាក់ ដល់នាយឧត្ដមសេនីយ៍ ប៉ុន្តែហាក់គ្មានចំណាត់ការណាមួយពីស្ថាប័នពាក់ព័ន្ឋគ្រាដែលរដ្ឋបាលខេត្តព្រះសីហនុ តែងតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាការពារធនធានធម្មជាតិ ដើម្បីជាប្រយោជន៏រួម។

ជុំវិញការចាក់ដីលប់ឆ្នេរខ្សាច់ លប់ថ្មប៉ប្រះទឹក ការកាប់បំផ្លាញ ទន្រ្ទានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយធ្វើការសាងសង់ជា បឹងហ្គាឡូ រីស៊ត ឯកជននេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋរាយការណ៍មកថា មួយរយៈចុងក្រោយនេះ ស្របពេលដែលរដ្ឋាភិបាលជាប់ដៃប្រយុទ្ឋប្រឆាំង នឹងជំងឺកូវិត១៩ ក៏មានជនឆ្លៀតឱកាសជាមន្រ្តីគ្រាក់ៗ កំពុងដឹកនាំ គៀងគរនាំគ្នាចាប់យកដីព្រៃ របស់រដ្ឋ ក្នុងម្នាក់ៗ រាប់សិបហិកតា ខណ:ហាងឆេងដីធ្លីតំបន់នោះហក់ឡើងថ្លៃ ដោយសារឮដំណឹងថា មានក្រុមហ៊ុន ចុះទៅវិនិយោគ អភិវឌ្ឍន៍ នៅតំបន់នោះក្នុងពេលឆាប់ៗនេះ ។
ជាក់ស្ដែងដីនៅតាមមាត់ឆ្នេរជុំវិញកោះរ៉ុងសន្លឹម និងដីព្រៃឈើ នៅលើកោះដ៏ខៀវស្រងាត់ តែបច្ចុប្បន្នបានប្រែក្លាយមកជាដីវាល ដុំៗ ដូចក្បាលទំពេកអញ្ចឹង ព្រោះក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សក្រុម ជាអ្នកមានប្រាក់ មានអំណាចបុណ្យស័ក្ដិខ្ពង់ខ្ពស់បាននាំគ្នា ទៅធ្វើសកម្មភាព បំផុសឱ្យប្រជាពលរដ្ឋ រស់នៅលើកោះ និងអ្នកចំណាកស្រុក ឱ្យទៅកាប់គាស់ រុករាន ទន្រ្ទានយកដីព្រៃរបស់រដ្ឋ បន្ទាប់មកក៏បានចាត់ចែង រៀបចំឯកសារ ទិញ លក់ ក្រៅផ្លូវច្បាប់ រួចហើយក៏ដាក់គ្រឿងចក្រឈូសឆា យរំលោភយកដីព្រៃរបស់រដ្ធ និង លុបឆ្នេរសមុទ្រ យកធ្វើជាកម្មសិទ្ធិរៀងៗខ្លួនគ្មានសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបឡើយ។
ចំពោះសាងសង់ រីស៊ត ជាច្រើនកន្លែង គឺពុំមានច្បាប់ត្រឹមត្រូវនោះទេ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងរីស៊តទាំងនោះបានបង្ហូរ ទឹកកក្វក់ ទឹកស្អុយចូលទៅក្នុងសមុទ្រ បានបង្ករអោយទឹកសមុទ្រប្រែ ពណ៌ទៅជាខៀវ ដុះស្លែពាសពេញផ្ទៃឆ្នេរ នៅតំបន់ជុំវិញ កោះរ៉ុងសន្លឹមទាំងមូលផងដែរ ។

ជុំវិញភាពមិនប្រក្រតីនេះ លោក ឈិន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានអះអាងថា នៅលើសង្កាត់កោះរ៉ុងសន្លឹម ពិតជាមានការ ទន្ទ្រានឈូសឆាយដីព្រៃសាងសង់ រីស៊តពិតមែន ប៉ុន្តែមិនមែនជាទូទៅនោះទេ លោកក៏ធ្លាប់ចុះហាមឃាត់ដែរ តែក្រុមឆ្លៀតឱកា សទាំងនោះនៅតែលបលួចធ្វើសកម្មភាពដ៏ដែល ។
ដោយឡែក លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ក៏បានថ្លែងបញ្ជាក់ផងដែរថា ចំពោះការកាន់កាប់នៅលើកោះរ៉ុងសន្លឹមនេះ គឺមានច្រើនក្រុមហ៊ុន និងច្រើនម្ចាស់ ហើយរាល់ការធ្វើសកម្មភាពផ្សេងៗក៏ដូចជាការសាងសង់រីស៊យនេះ គឺសុទ្ឋតែពុំមាន ច្បាប់ ទាំងអស់ ដោយសារអាជ្ញាធរមិនទាន់អាចចេញច្បាប់អនុញ្ញាត្តិនៅឡើយ ព្រោះដីនៅលើកោះរ៉ុងនេះ វាស្ថិតក្នុងឧទ្យានជាតិកោះរ៉ុង ដូចនេះពុំមាននណាម្នាក់មានសិទ្ឋចុះហត្ថលេខាច្បាប់អនុញ្ញាត្តិឡើយ។

បើទោះបីជាមានការបញ្ចាក់ពីអាជ្ញាធរយ៉ាងដូចដូចនេះក្តី ក៏ក្រុមប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរកំសាន្ត ហើយ បានឃើញទិដ្ឋភាពជាក់ស្តែងបានសំណូមពរដល់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុនសែន ជានាយករដ្ឋមន្ត្រី សូមមេត្តាចាត់ឱ្យមន្រ្តីជំនាញឲ្យចុះមកស៊ើបអង្កេតស្រាវជ្រាវដើម្បីនាំខ្លួនជនខិលខូចមួយចំនួន ដូចដែលបានរៀបរាប់ខាងលើ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា សង្កាត់កោះរ៉ុងសន្លឹម គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ចំនួន២ នៃក្រុងកោះរ៉ុង ដែលជាក្រុង កំពុងមានការអ ភិវឌ្ឍ យ៉ាងគំហ៊ុក នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕
