បើកឆាកការប្រកួតកីឡាករបាល់ទះដណ្តើមប្រាក់រង្វាន់ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ឡាវ នឹងត្រូវជួប សិង្ហបុរី វេលាម៉ោង ៤:០០នាទីរសៀល និងម្ចាស់ផ្ទះកម្ពុជា ជួប ម៉ាឡេស៊ី វេលាម៉ោង ៦:៣០នាទីល្ងាច។
កម្មវិធីប្រកួតថ្ងៃនេះ៖


កម្មវិធីប្រកួត ថ្ងៃទី៣១ សីហា និងថ្ងៃទី១ កញ្ញា៖


ប្រទេសចូលរួមមានដូចជា៖
- ប្រទេសកម្ពុជា
- ប្រទេសសិង្ហបុរី
- ប្រទេសឡាវ
- ប្រទេសម៉ាឡេស៊ី។
តម្លៃសំបុត្រមានចំនួន២ប្រភេទដូចជា៖
– ប្រភេទ ១ ( zone A ) តម្លៃ ១០,០០០៛
– ប្រភេទ ២ ( zone B ) តម្លៃ ៥,០០០៛។
លេខទូរសព្ទទំនាក់ទំនងទិញសំបុត្រ៖
017 684 881 (telegram)
096 549 0733 (telegram)។
***បញ្ជាក់ចំណូលទទួលបានពីការលក់សំបុត្រនឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។
សារព័ត៌មានត្រយង ទទួលបានសិទ្ធិផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។

គួរដឹងផងដែរព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕

