
ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ កាលពីថ្ងៃទី១ ខែមីនា ថ្មីៗនេះ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជាម្ចាស់ជើងឯក ខណៈកីឡាករ ចាន់ វាសនា ឈ្នះពានរង្វាន់ឯកត្តជន ២តែឯង។
នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បិទមិនឱ្យក្រុមស្នងការខេត្តកោះកុង តដៃបានឡើយ ដោយបានយកឈ្នះដោយលទ្ធផល ០-៣ ។
ក្រុមជ័យលាភី និងម្ចាស់ពានរង្វាន់ឯកត្តជន នៃពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៦ ៖
ក្រុមជ័យលាភី
- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានជើងឯក

- ស្នងការដ្ឋាននគរបាលខេត្តកោះកុង ទទួលបានជើងឯករង

- សមាគមកីឡាបាល់ទះវិសាខា ទទួលបានចំណាត់ថ្នាក់លេខ២

- កងពលធំអន្តគមន៍លេខ៣ ទទួលបានចំណាត់ថ្នាក់លខ៤

ម្ចាស់ពានរង្វាន់ឯកត្តជន
ទី១) ឧក រដ្ឋា របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករធ្វើរនាំងល្អជាងគេ

ទី២) សោម សេរីសម្បត្តិ របស់វិសាខា ឈ្នះងាកីឡាករធ្វើរនាំងល្អជាងគេ

ទី៣) សុខ រ៉ាដូ របស់កងពលធំអន្តគមន៍លេខ៣ ឈ្នះងាកីឡាករប្រយុទ្ធខាងស្តាំល្អជាងគេ

ទី៤) ចាន់ វាសនា របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករប្រយុទ្ធស្តាំល្អជាគេ

ទី៥) ចាន់ វាសនា របស់ស្នងការនគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍

ទី៦) សាន ចនវីរៈ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករការពារល្អជាងគេ

ទី៧) កីឡាករ យុន ខេមរៈ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករលើកបាល់ល្អជាងគេ

ទី៧) កីឡាករ រ៉ុន សុខជា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះងាកីឡាករលើកបាល់ល្អជាងគេ

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៧ ខែកុម្ភ: ដោយមាន ៣២សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់ផ្នែកនារី បានបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ៕

