ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បាន​ឈាន​ដល់​វគ្គផ្ដា់ព្រ័ត្រហើយ សម្រាប​វិញ្ញាសាបាល់ទះបុរស ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិត​ស្វាញ​ ស្នងការ ន.ប ខេត្តកោះកុង​បាន​​យក​ឈ្នះ កងពលធំអន្តរាគមនលេខ៣ ៣-០ កក់កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ខណ:​ស្នងការ​ ន.ប រាជធានៅ​ភ្នំពេញ ក៏​បាន​យក​ឈ្នះ​សមាគមកីឡាបាល់ទះវិសាខា ៣-០ ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដូច​គ្នា។

ដោយ​ឡែក​សម្រាប់ ការប្រកួត​​បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ ផ្នែក​នារី គឺ​ស្នងការ​ ន.ប រាជធានៅ​ភ្នំពេញ ក៏​កក់កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​យក​ឈ្នះមន្ទីរ អបរំខេត្តពោធិ៍សាត់ ៣-០ ស្របពេល​ក្លិបបាល់ទះ​អកសមុទ្រ បាន​យក​ឈ្នះ​សមាគម​ក្រសួងមហាផ្ទៃ ៣-០ ឡើង​ទៅកាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ដូច​នេះ​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងសាលបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ចាប់​ពី​ម៉ោង ៤:០០នាទីរសៀលតទៅ។

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានចាប់ផ្តើមប្រកួត​កាល​ពី​ថ្ងៃទី៧ ខែកុម្ភ: ដោយមាន ៣២សមាគម-ក្លិប មក​ពី ២៥រាជ​ធានី-ខេត្តទូទាំងប្រទេសកម្ពុជាចូលរួមប្រកួត ចំពោះផ្នែកបុរស និង៨សមាគម-ក្លិប សម្រាប់​ផ្នែកនារី គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕

Share.