ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​​ប្រាក់​រង្វាន់​១០០​លាន​រៀល​ក្នុង​ព្រឹត្តិការណ៍​​បាល់ទះ​ពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤ ដែល​ធ្វើ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​លើ​ទីលាន​​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី ដោយ​លទ្ធផល ៣សិត​ទល់០។

សរុប​ចំណាត់​ថ្នាក់​និង​ប្រាក់​រង្វាន់​​​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024​មាន៖
លេខ១ ក្រុម​កម្ពុជា ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​ចំនួន ១០០ លាន​រៀល
លេខ២ ក្រុម​ម៉ាឡេស៊ី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ​​ចំនួន​ ​៣០​​ លាន​រៀល
លេខ៣ ក្រុម​សិង្ហបុរី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន ២០ ​លាន​រៀល
លេខ៤ ក្រុម​ឡាវ ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន​១០ ​លាន​រៀល

សូម​បញ្ជាក់​ថា​បេក្ខភាព​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024 ជ្រើស​ចេញ​ពី​ពានរង្វាន់ SEA V.League Challenge ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​៤ រួម​មាន​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី៣០​ខែ​សីហា ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

ដូច្នេះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ជ័យលាភី​​ ក្នុង​នោះ​ទី១ ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​តំបន់​អាស៊ាន SEA V.League ឆ្នាំ​២០២៥ ជាមួយ​​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន និង​ទី២ ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល៕

Share.