
លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ កំពុងតែបន្តដំណើរសប្តាហ៍ទី២៥ ដោយនៅល្ងាចថ្ងៃទី១៥ ខែមីនា នេះ ក្រុមភ្នំពេញក្រោន ត្រូវប៉ះបឹងកេត នៅកីឡដ្ឋានភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ខណៈស្វាយរៀង ក៏ត្រូវប៉ះអង្គរថាយហ្គឺរ រីឯអឹមអូអាយ កំពង់ដេវ៉ា ត្រូវប៉ះណាហ្គាវើលដ៍ ។
កម្មវិធីប្រកួតសប្តាហ៍ទី២៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕

