កីឡាករ​ដេញបាល់លឿន ផុល រតន: ក៏​ជា​សមាជិក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ​ដណ្ដើម​បាន​ទឹកប្រាក់ ​១០០លាន​រៀល​ពី​ពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤ (SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024​) និង​ទទួល​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​ពាន SEA V.League នៅ​ឆ្នាំ២០២៥។

សម្រាប់​ការត្រៀម​ខ្លួន​ឡើង​ទៅ​កាន់​ជុំ​បន្ត​គឺការ​ប្រកួត SEA V.League នៅ​ឆ្នាំ២០២៥ ដែល​មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន រូប​គេ​បាន​តាំង​ចិត្ត​រួច​រាល់​ ណា​មួយ​គឺ​យើង​ចង់​ដឹង​ពី​សមត្ថភាព​របស់​ប្រទេស​ទាំង​៣ ដែល​កំពិង​រង់​ចាំ ថា​សមត្ថភាព បច្ចេកទេស ដើរ​ដល់​កម្រិត​ណាហើយ។

ទស្សនាកិច្ចសម្ភាសន៍​ពេញជា​មួយ​កីឡាករ ផុល រតន: ខាង​ក្រោម៖​

សូម​បញ្ជាក់​ថា ​បេក្ខភាព​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024 ជ្រើស​ចេញ​ពី​ពានរង្វាន់ SEA V.League Challenge ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​៤ រួម​មាន​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី៣០​ខែ​សីហា ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

សរុប​ចំណាត់​ថ្នាក់​និង​ប្រាក់​រង្វាន់​​​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024​មាន៖

  • លេខ១ ក្រុម​កម្ពុជា ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​​ចំនួន ១០០ លាន​រៀល
  • លេខ២ ក្រុម​ម៉ាឡេស៊ី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ​​ចំនួន​ ​៣០​​ លាន​រៀល
  • លេខ៣ ក្រុម​សិង្ហបុរី ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន ២០ ​លាន​រៀល
  • លេខ៤ ក្រុម​ឡាវ ទទួល​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ចំនួន​១០ ​លាន​រៀល

ដូច្នេះ​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ជ័យលាភី​​ ក្នុង​នោះ​ទី១ ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​តំបន់​អាស៊ាន SEA V.League ឆ្នាំ​២០២៥ ជាមួយ​​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន និង​ទី២ ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល៕

Share.