កីឡាករ តាំង វិសាល បានក្លាយជាម្ចាស់ជ័យលាភីជើងឯកនៃ អុីខេមបូឌានព្រីមៀរលីគ eCambodian Premier League 2024/25 – Qualification ឆ្នាំ២០២៤/២៥ វគ្គជម្រុះ វិញ្ញាសា eFootball Mobile (ទូរស័ព្ទ)។

សម្រាប់ជ័យជម្នះរបស់កីឡាករ តាំង វិសាល បន្ទាប់ពីយកឈ្នះលើកីឡាករ នីន ដារ៉ូ នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ដូចខាងក្រោម៖

ការប្រកួតប្រជែងវគ្គជម្រុះ eCambodian Premier League 2024/25 – Qualification ឆ្នាំ២០២៤/២៥ បានចាប់ផ្តើមចុះឈ្មោះវគ្គជម្រុះ ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ សីហា ២០២៤។ ការជ្រើសរើសក្រុមលេង គឺក្រុម J-League 1 នឹង Uniform Rating (Overal) រូមមន្តប្រកួត Best Of 3 (BO3)។

គួរបញ្ជាក់ថា សម្រាប់ការប្រកួត អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៣ /២៤ ម្ចាស់ជើងឯក បានទៅលើកកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោយយកឈ្នះលើកកីឡាករ កីឡាករ Mot Ly តំណាងក្រុមព្រៃវែង កាលពីថ្ងៃទី១៧ មីនា នៅទីលាន The Blue Sports Center៕

