រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី០១ឧសភាឆ្នាំ២០២១នេះបានជូនដំណឹងអំពីការផ្អាកជាបណ្តោះអាសន្ននូវដំណើរការ អាជីវកម្មរោងចក្រចំនួន០៣នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការសម្រេចផ្អាកដំណើរការអាជីវកម្មរបស់រោងចក្រទាំង០៣នេះត្រូវបានរដ្ឋបាលខេត្ត ព្រះសីហនុ អះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងខេត្តនេះបន្ថែមទៀត។
រោងចក្រទាំង៣ដែលត្រូវបានផ្អាកអាជីវកម្មនោះរួមមាន៖
-រោងចក្រ Nature Flooring មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-រោងចក្រ TGH Cambodia មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-រោងចក្រ បាំងសាង (ខេមបូឌា) ស្តីត &ស្ដេសិនណឺរី មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
![](https://troryorng.com/wp-content/uploads/2021/05/ព្រះសីហនុ១-4-726x1024.jpg)
![](https://troryorng.com/wp-content/uploads/2021/05/ព្រះសីហនុ២-4-723x1024.jpg)
![](https://troryorng.com/wp-content/uploads/2021/05/ព្រះសីហនុ-6-718x1024.jpg)
![](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)